ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានចូលក្នុងទីផ្សារពាណិជ្ជកម្មកម្ពុជាប្រហែល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ ១៩៩០ ។ ក្រៅពីនេះមានបុគ្គលិកជំនាញប្រមាណ ២៧០ នាក់ដែលមានភាពរួសរាយរាក់ទាក់និងបទពិសោធន៍ខ្ពស់ក្នុងការពន្យល់និងបម្រើជូន អតិថិជនដើម្បីជ្រើសរើសផលិតផលដែលខ្លួនចូលចិត្ត។ លើសពីនេះទៀតក្រុមហ៊ុនយើងខ្ញុំបានជួយសំរួលដល់អតិថិជនមិនអោយមានការព្រួយបារម្ភអំពីការតំឡើងផលិតផលដោយខ្លួនឯងឡើយ និងបង្រៀនពីរបៀបប្រើប្រាស់ផលិតផលដែលបានទិញពីក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បាននាំចូលផលិតផលអេឡិចត្រូនិកទំនើប ៗ ម៉ាកល្បី ៗ ជាច្រើន មកពីបណ្តាប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោក ដូចជា SONY, SAMSUNG, PANASONIC, LG, TOSHIBA SHARP, PHILIPS, HITACHI, AKIRA, ELECTROLUX, BEKO, MAYER, MIDEA… ក្រុមហ៊ុនមានផលិតផលជាច្រើនសម្រាប់ប្រើប្រាស់ចាប់ពីបន្ទប់ទទួលភ្ញៀវរហូតដល់ផ្ទះបាយដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមដី ម៉ាស៊ីនបោកគក់ខោអាវ ឆ្នាំងអ៊ុត ទូរទឹកកក មីក្រូវ៉េវ ឆ្នាំងដាំបាយ ម៉ាស៊ីនដាក់ទឹកសុទ្ធ ឆ្នាំងចំហ៊ុយស៊ុប ម៉ាស៊ីនវាយពងទា ម៉ាស៊ីនកិនសាច់ និងទូរស័ព្ទចល័ត​ ។ល។

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ តែងតែផ្តល់នូវភាពទំនុកចិត្តខ្ពស់ដល់អតិថិជន និងអារម្មណ៍កក់ក្តៅជូនអតិថិជនដែលបានទិញផលិតផលរបស់ក្រុមហ៊ុន​។ ដោយហេតុថា រាល់ផលិតផលរបស់ក្រុមហ៊ុនត្រូវបានធានាលើគុណភាព និងសេវាកម្មរហូតរយៈពេល ១ ឆ្នាំ ។

ផលិតផលពិត! ធានាពិត!​ មាននៅក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!